ព័ត៌មានសង្គម សន្តិសុខ

ចាប់ផាកពិន័យបុរស២នាក់ដែលបើករថយន្តឡាយវីដេអូផឹកស្រាបៀរក្នុងម្នាក់៥លានរៀល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២១ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃនគរបាលរាជធានីភ្នំពេញ​បានជម្រាបជូនសាធារណ:ជនបានជ្រាបថា៖​ បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុសដោយ​ ធ្វើកិច្ចសន្យា​ ណែនាំអប់រំ​ហើយសមត្ថកិច្ចធ្វើការផាកពិន័យក្នុងម្នាក់៥លានរៀល ។

ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​និងបទបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។​ ក្រុមកាងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបើករថយន្តឡាយផឹកស្រាបៀរ​ ដែលល្មើសទៅនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩​ ។គឺបទមិនគោរពវិធានការរដ្ឋបាល​ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរកាលពី​ ១លាន​ ទៅ​ ៥លានរៀល​ ។

កាលពីរសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១សមត្ថកិច្ចផែនការងារសន្តិសុខ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកោះហៅបុរសទាំងពីរឱ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម  កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វើការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្ត​ ។ អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ  ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព​ ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មើសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាលមាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩​។

រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពើមបែបនេះទៀតហើយ​ ៕ដោយ៖វិចិត្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *