Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ទីស្ដីការគណៈរដ្ឋមន្ត្រីផ្ដល់ដីជាង២ហិកតានៅស្រុកទ្រាំងសម្រាប់បូជាសពអ្នកជំងឺកូវីដ

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២១បានចេញ.ស.ជ.ណ.លេខ២៤៣ដោយជម្រាបមករដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តតាកែវស្ដីអំពីការយល់ព្រមផ្ដល់ ដី១កន្លែងទំហំជាង២ហិកតា ស្ថិតនៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋានបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

ទីស្ដីការគណៈរដ្ឋមន្ត្រីយល់ព្រមផ្ដល់ដីបែបនេះ ដោយយោងតាមចំណាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២២ខែមេសាឆ្នាំ២០២១។សូមជម្រាបផងដែរថា៖គិតត្រឹមថ្ងៃទី២២ ខែមេសាឆ្នាំ២០២១នេះកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥៩នាក់ហើយ៕ដោយ៖ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *