ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

ស្រ្តីម្នាក់ដែលកើតជំងឺកូវីដ-១៩បានជាសះស្បើយវិញហើយ

ព្រះវិហារ៖ ស្រ្តីម្នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលកើតជំងឺកូវីដ-១៩ និងសម្រាកព្យាបាលដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក១៦ មករា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានជាសះស្បើយវិញហើយ។ស្ត្រីរូបនេះគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះបន្តទៀត។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា «ស្ត្រីម្នាក់ដែលលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវិដ-១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយមន្ទីរពិសោធន៍ជាតិ (NIPH) ។នៅថ្ងៃនេះ មន្ទីរសុខាភិបាល បានទទួលលទ្ធផលតេស្តអវិជ្ជមានលើកទី២ របស់ស្រ្តីនេះ ដែលចេញដោយមន្ទីរពិសោធន៍ជាតិ (NIPH)ដូចនេះ បញ្ជាក់ថាស្រ្តីខាងលើបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ»។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវតែចូលរួមគោរព និងអនុវត្តន៍នូវបទបញ្ជា និងសេចក្តីសម្រេចនានា របស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងមក ក៏ដូចជាបន្តអនុវត្តន៍ឱ្យបានទៀងទាត់ ។

តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង កុំឱ្យឆ្លងជំងឺកូវីដ-១៩៕ដោយ៖សៅវ៉ាប់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *