សន្តិសុខ

ទុសេ្សខែ្សភ្លើងបង្កជាអគ្គិភ័យឆេះហាងលក់ទូរស័ព្ទមួយអស់សម្ភារជាច្រើន

បន្ទាយមានជ័យ៖អគ្គិភ័យមួយបានកើតឡើងបង្កពីការទុស្សេខ្សែភ្លើងបណ្តាលឱ្យឆេះហាងលក់ទូរស័ព្ទមួយកន្លែងខួចខាតសម្ភារជាច្រើននៅជាប់ផ្លូវជាតិលេខ៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរមួលដ្ឋានបានឱ្យដឹងថា៖ហាងទូរស័ព្ទម្ចាស់ឈ្មោះ ស៊ុន សម្បត្តិ អាយុ ៦៤ឆ្នាំ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។អគ្គិភ័យនេះសមត្ថកិច្ចចេញអន្តរាគមន៍រថយន្តបាញ់ទឹកចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១ស៊ីទែន ។រថយន្តនគរបាលក្រុងប៉ោយប៉ែត១គ្រឿង,រថយន្តនគរបាលខេត្តចំនួន២គ្រឿង,រថយន្តនគរបាលស្រុកអូរជ្រៅ១គ្រឿង,រថយន្តនគរបាលក្រុងសិរីសោភ័ណ,១គ្រឿងរថយន្តកាស៊ីណូត្រូពីកាណា១គ្រឿង,រថយន្តកាស៊ីណូស្តារវេហ្គាស១គ្រឿង,រថយន្តសាលាក្រុងប៉ោយប៉ែត១គ្រឿង។

មន្ត្រីដដែលបានបន្តថា៖គ្រោះមហន្តរាយនេះបណ្ដាល មក ពីទុសេ្សចរន្តអគ្គិសនី ។ឯការខូចខាត សម្ភារកំពុង តែ ស្រាវជ្រាវ ព័ត៌មាន ជាក់លាក់ ។ករណីនេះមិនបណ្ដាលឱ្យឆេះរាលដាលប៉ះពាល់ដល់ទ្រព្យសម្បត្ដិ និងអាយុជីវិតអ្នកដទៃទេ៕ដោយ៖សៅវ៉ាន់ឌី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *