សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់លើ២បទល្មើសនៅស្រុកជលគិរី

កំពង់ឆ្នាំង៖កម្លាំងគបាលឃុំកោះថ្កូវបានចាប់បុរសម្នាក់ដែលបានប្រព្រឹត្ត២បទល្មើសរយៈពេលពីរថ្ងៃគឺវ៉ៃប្លន់យកទូរស័ព្ទនិងប៉ុនប៉ងរំលោភសេពសន្ថវៈ។ករណីនេះកើតឡើងនៅបឹងតាគៀតក្នុងភូមិកោះលតឃុំកោះថ្កូវស្រុកជលគិរីខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៤និងទី៥ខែឧសភាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖កាលពីល្ងាចថ្ងៃទី៤ឧសភាជនសង្ស័យឈ្មោះ សេងកុសលអាយុ២៧ឆ្នាំរស់នៅភូមិបត់ត្រង់ឃុំកោះថ្កូវស្រុកជលគីរីបានបង្កលើជនរងគ្រោះ២នាក់ឈ្មោះ ចែមធីម ភេទស្រីអាយុ២៣ឆ្នាំរស់នៅភូមិ ជាមួយគ្នាដោយជនសង្ស័យបានដេញវ៉ៃជនរងគ្រោះយកទូរស័ព្ទដៃរួចជិះម៉ូតូគេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា៖នៅរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នៅម្តុំមេទឹកក្រាញ់ក្នុងភូមិកោះលតបង្កឡើងដោយជនសង្ស័យដដែល(ឈ្មោះសេងកុសល)បានទៅប៉ុនប៉ងរំលោភសេពសន្ធវៈលើកុមារីម្នាក់អាយុ១២ឆ្នាំមិនបានសម្រេច។

ក្រោយពីធ្វើសកម្មភ្លាមពលរដ្ឋ,ប្រជាការពារនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានចុះដល់កន្លែងកើតហេតុនិងបានដេញតាមចាប់ជនសង្ស័យបានភ្លាមតែម្តង។ក្រោយចាប់ខ្លួននគរបាលប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគបាលស្រុកចាត់ការបន្តទៅតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *