សន្តិសុខ

សមត្ថកិច្ចស្រុកទឹកផុសចាប់ជនសង្ស័យ៤នាក់ករណីគ្រឿងញៀន

កំពង់ឆ្នាំង៖កម្លាំងនគរបាលស្រុកទឹកផុសជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ទោឃឹមសុផាតនាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។

មន្រ្តីនគរបាលស្រុកទឹកផុស​បានឱ្យដឹងថា៖ជនសង្ស័យ៤នាក់,ឈ្មោះ ស៊ីម រី ភេទស្រី អាយុ៤០ឆ្នាំ,ឈ្មោះ សួស ស៊ីម ភេទប្រុស អាយុ៤៤ឆ្នាំ,ឈ្មោះសាន រៀម ភេទស្រី អាយុ២២ឆ្នាំ និងឈ្មោះ អ៊ូ ដារា ភេទប្រុស អាយុ៣០ឆ្នាំអ្នកទាំង៤ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនចំនួន៨កញ្ចប់តូច, កាំភ្លើងខ្យល់មួយដើម, ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ដីមាស

rsc

Leave a Reply

Your email address will not be published. Required fields are marked *