ព័ត៌មានសង្គម សន្តិសុខ

ក្មេងប្រុសតូចម្នាក់ទៅលេងទឹកទន្លេមេគង្គបណ្តាលឱ្យលង់ស្លាប់

ភ្នំពេញ៖ប្រជាពលរដ្ឋបានចុះជួយរាវរកឃើញសពក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ដែលលង់ទឹកទន្លេមេគង្គ រួចស្រង់ឡើងគោក។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅម្តុំច្រាំងទន្លេមេគង្គខាងជើង វត្តកៀនឃ្លាំង ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១  ។

ក្មេងប្រុសដែលលង់ទឹកស្លាប់នោះឈ្មោះ គង់ តារារិទ្ធ អាយុ៧ឆ្នាំ មានឪពុកឈ្មោះ គង់ រស្មី និងម្តាយឈ្មោះ វឿន គឹមស្រ៊ុន អាយុ ៣១ឆ្នាំ មានលំនៅផ្ទះជួល ក្បែរកន្លែងកើតហេតុខាងលើ ។មុនពេលកើតហេតុមានក្មេង២នាក់ បានទៅលេងទឹកទន្លេមេគង្គ កន្លែងដែលចាក់ថ្ម។

ពេលនោះ ក្មេងរងគ្រោះក៏បានលង់ទឹកលិចបាត់ ហើយក្មេងប្រុងម្នាក់ទៀត បានរត់ទៅប្រាប់អ្នកភូមិក្បែរគ្នា និងម្តាយនាំគ្នាជួយរាវរកឃើញ តែបានស្លាប់បាត់ទៅហើយ៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *