ព័ត៌មានសង្គម សុខាភិបាល

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមទទួលបានថវិកាជិត២០ម៉ឺនដុល្លារ

កំពង់ចាម៖សម្រាប់ខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ«ទាំងអស់គ្នារួមជាមួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងកសាងភាពទន់ របស់សង្គមជាតិ» គឺមានសប្បុរជនជាង ១០០ នាក់បានរួមគ្នាទ្រទ្រង់ថវិកាសរុបចំនួនជិត ២០ម៉ឺនដុល្លារ គិតត្រឹមព្រឹកថ្ងៃទី ៨ ខែឧសភាឆ្នាំ២០២១។

លោក ទួច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានឱ្យដឹងថា ៖នៅចំថ្ងៃទី ៨ ឧសភានេះដែលបានរៀបចំពិធីទទួលថវិកាពីសប្បុរសជន ដោយលោក អ៊ុន ចាន់ដា ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកសមាជិកាជាច្រើនរូបនៅក្នុងសាលាខេត្តនេះ គឺទទួលបានថវិកាសរុបជាង ១២ម៉ឺនដុល្លារ។ ប៉ុន្តែបើបូកសរុបទាំងសប្បុរសជនបានជួយឧបត្ថម្ភនាពេលកន្លងមក ដើម្បីចូលរួមទ្រទ្រង់វិស័យមនុស្សធម៌ដល់កាកក្រហមកម្ពុជាខេត្តកំពង់ចាមឆ្នាំ២០១២នេះសរុបចំនួនជាង ១៨ម៉ឺនដុល្លារអាមេរិក។

លោកនាយកប្រតិបត្តិបានឱ្យដឹងទៀតថា យើងនៅបន្តទទួលថវិកាពីសប្បុរសជនបន្ថែមទៀតពីតាមបណ្តាស្រុកជាច្រើនទៀត ។ ដោយឡែកសកម្មភាពមនុស្សធម៌ក្នុងឆ្នាំ២០២១នេះ ហាក់បានថយចុះជាងកាលពីឆ្នាំ២០២០ ប្រមាណ ៥០ ភាគរយបើប្រៀបធៀបរយ:ពេលដូចគ្នាគឺ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ ១៩ កំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *