សន្តិសុខ

ប៉េអឹមចាប់ឃាតកបានហើយដែលសម្លាប់មិត្តស្រីជាអនិកជននៅខេត្តសៀមរាប

សៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៤,និងក្រុងសហការគ្នាតាមចាប់ឃាតកដែលចាក់សម្លាប់មិត្តស្រីជាអនិកជនបានហើយ។ការចាប់ខ្លួនជនដៃដល់បានធ្វើឡើងនៅភូមិព្រៃតូច ឃុំព្រៃតូចស្រុកមោងឬស្សីខេត្តបាត់ដំបងកាលពីម៉ោង១៩និង៥០នាទីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។

លោកអនុសេនីយ៍ឯក សៀក សោភា នាយការិ យាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា៖ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជ អាវុធហត្ថខេត្តសៀមរាប តាមបញ្ជាលោកឧត្តមសេនី យ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សៀមរាប ដឹកនាំដោយលោកវរសេនីឯកថា ដាលុច និងសម្រួលនិតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយកម្លាំងអាវុធ ហត្ថលើផ្ទៃប្រទេស.អាវុធហត្ថខេត្តតាកែវ.អាវុធហត្ថខេត្តកំពង់ឆ្នាំង និងអាវុធហត្ថខេត្តបាត់ដំបង ទើបចាប់ ខ្លួនជនដៃដល់ដែលចាក់សម្លាប់មិត្តជាអនិកជនបាន។

លោកអនុសេនីយ៍ឯកបានបន្តថា៖ជនដៃដល់ដែលចាប់ខ្លួនឈ្មោះម៉ឺនវិមលភេទប្រុសអាយុ៣៤ឆ្នាំទីលំនៅភូមិស្នោរសង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ។លោកបន្តថា ឆ្លងកាត់ការសាកសួរ ជននេះបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់ទៅលើឈ្មោះអ៊ុន ចន្ថា ជាមិត្តស្រី ដែលជាអនិកជនរស់នៅប្រទេសស្វិស កាលពីយប់ថ្ងៃ២៨ខែមេសាឆ្នាំ២០២១ នៅផ្ទះជួលក្នុងភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ពិត ប្រាកដមែន។

មូលហេតុ ជនរងគ្រោះរករឿងឈ្លោះ និងប្រចណ្ឌ ហើយនិយាយថារឿងដែលជនរងគ្រោះយកខ្លួនមកធ្វើជាប្តី សាច់ញាតិមិនពេញចិត្ត ក្រៅពី នោះជនរងគ្រោះព្យាយាមរករឿងឈ្លោះរហូត ទើបខ្លួនទ្រាំលែងបាន។ ជាមួយការចាប់ខ្លួននិងសួរចម្លើយ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកclick និងទូរសព្ទ័១គ្រឿង។ ជនសង្ស័យបានកំពុងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ នៅភូមិឃុំខាងលើ ដោយជនដៃដល់រត់គេចខ្លួនបាត់។លុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ទើបមានការភ្ញាក់ផ្អើល សមត្ថកិច្ចចុះពិនិត្យ បានតម្រុយថា ករណីនេះ មិត្តប្រុសសម្លាប់មិត្តស្រី ជនរងគ្រោះឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X១៨៥៧៩៩៨ មុខរបរចូលនិវត្តន៍ បានមកជួលផ្ទះនៅកន្លែងកើតហេតុនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លុះយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចសហការគ្នាចាប់បានជនដៃដល់តែម្តង៕ដោយ៖ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *