ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

​ក្លិប​អ្នកកាសែត​កម្ពុជា​បោះឆ្នោត​ជាប់​មេ​ចាស់​ជា​ប្រធាន​ដដែល​

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្លិប​អ្នកកាសែត​កម្ពុជា​បានរៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​សម្រាប់​អាណត្តិ​ទី​៦​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ដោយមាន​សមាជិក សមាជិកា ចូលរួម ចំនួន​១៦៤ នាក់ ។​

ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​នា​យក​សម្រាប់​អាណត្តិ​ទី​៦​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ជា​លទ្ធផល​សម្រេច​លោក​ប៉ែន​បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​អាណត្តិ​មុន​ជា​ប្រធាន​ក្លិប​អាណត្តិ​ថ្មី​បន្តទៀត​។

​ក្នុង​ពិធី​នេះ​លោក​ប៉ែន​បូ​ណា​បាន​លើកឡើងថា​រយៈពេល​កន្លងមក​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ជួយ អ្នក កាសែត ជាច្រើន ដែល បាន ជួប បញ្ហា ផ្លូវច្បាប់​តែ​ក្លិប​អ្នកកាសែត​កម្ពុជា ជួយ អ្នកសារព័ត៌មាន​ខាង​ក្រោយ​ឆាក​គឺ​តាមរយៈ​ការសម្របសម្រួល​រវាង​ភាគី​ទំនាស់​ដែល​ធ្វើឱ្យ​ក្លិប​អ្នកកាសែត​កម្ពុជា​មិនសូវ​ឮឈ្មោះ​ឮ​សំឡេង​នៅក្នុង​សង្គម​នោះទេ​។​

​លោក​បន្តថា​កន្លង​ក្លិប​មក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​សម្រាប់​អ្នកសារព័ត៌មាន​មានឱកាស​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ឲ្យ​គ្នា ទាំង អ្នកសារព័ត៌មាន អាជីព​និង​មិន​អាជីព​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *