ព័ត៌មានអន្តរជាតិ

អ្នកស្លាប់​កើនឡើង​ដល់​៣០៤​នាក់​ហើយដោយ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នៅ​ចិន​

ព័ត៌មាន​អន្តរជាតិ​៖​ទូរទស្សន៍​អាល់​ចា​ហ្ស៊​រ៉ា​(Aljazeera)​របស់​ប្រទេស​កាតា​បាន​ផ្សព្វផ្សាយ​ថា​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើងដល់ ៣០៤ នាក់​ហើយដោយ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែមករា​ឆ្នាំ​២០២០​និង​កំណើន​នៃ​មនុស្ស​ដែល​បាន​ឆ្លង​វីរុស​នេះ​ក៏បាន​កើនឡើង​ដល់ ១៤.៣៨០ នាក់​ហើយ​ដែរ ។​

សូមបញ្ជាក់​ជូន​ថា​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ប្រមាណ​ជាង​២០​ប្រទេស​ហើយ​នៅ​ជុំវិញ​ពិភពលោក​ប៉ុន្តែ​មនុស្ស​ស្លាប់​ទាំង​៣០៤​នាក់​ដោយសារ​វីរុស​នេះ​គឺជា​ប្រជាពលរដ្ឋ​ចិន​តែប៉ុណ្ណោះ​។​

ដោយ​មិនមាន​ប្រទេស​ណាមួយ​អះអាង​ពី​ការបាត់​បង់ជីវិត​មនុស្ស​នោះទេ​។​ហ៊ូ​ប៉ី​គឺជា​ខេត្ត​របស់​ប្រទេស​ចិន​ដែលមាន​មនុស្ស​ស្លាប់​និង​ឆ្លង​ច្រើនជាងគេ​នូវ​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ទោះបីជា​ក្រុម​អាជ្ញាធរ​ចិន​បានដាក់​បង្ខាំង​ប្រជាពលរដ្ឋ​ឱ្យនៅ​ដាច់​ពី​ពិភព​ខាងក្រៅ​ក៏ដោយ ៕swift news

rsc

Leave a Reply

Your email address will not be published. Required fields are marked *