Featured ព័ត៌មានអន្តរជាតិ សុខាភិបាល

សោកស្តាយត្រឹមមួយថ្ងៃវេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ៥០នាក់ត្រូវស្លាប់ដោយសារកូវីដ

អន្តរជាតិ៖សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញព័ត៌មានថ្មីបំផុតថា វេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃអាទិត្យ។ តួលេខនេះ បានធ្វើឱ្យវេជ្ជបណ្ឌិតឥណ្ឌាសរុបចំនួន២៤៤នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ នៅឆ្នាំនេះ។

កាលពីល្ងាចថ្ងៃចន្ទ អតីតប្រធាន IMA លោកវេជ្ជបណ្ឌិត KK Aggarwal បានទទួលមរណភាពបន្ទាប់ពីមានការប្រយុទ្ធជាមួយជំងឺកូវីដ-១៩អស់រយៈពេលយ៉ាងយូរ។ នេះបើយោងតាមការបង្ហោះលើគណនី Twitter របស់លោក។IMA និយាយថា មានគ្រូពេទ្យឥណ្ឌាជិត១.០០០នាក់ហើយបានស្លាប់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីនិទាឃរដូវឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេគិតថា តំណាងឱ្យមួយផ្នែកប៉ុណ្ណោះនៃចំនួនគ្រូពេទ្យឥណ្ឌាសរុប ដែលទំនងជាបានស្លាប់ដោយសារជំងឺកូវីដ។ ព្រោះ IMA គ្រាន់តែកត់ត្រាការស្លាប់ក្នុងចំណោមសមាជិកចំនួន៣៥០.០០០នាក់របស់ខ្លួនប៉ុណ្ណោះ។

តាមគេហទំព័រ NDTV បានចុះផ្សាយថា ឥណ្ឌាមានគ្រូពេទ្យជាង ១.២០០.០០០ នាក់។IMA និយាយថា វេជ្ជបណ្ឌិតជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ ហើយងាយនឹងឆ្លងមេរោគនេះណាស់ ដោយសារតែធ្វើការងារហួសកម្លាំង៕ប្រភព៖ Daily Mail  ប្រែសម្រួល៖ Vann Vann

rsc

Leave a Reply

Your email address will not be published. Required fields are marked *