ព័ត៌មានអន្តរជាតិ សុខាភិបាល

គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU

អន្តរជាតិ៖ស្ត្រីឆ្លងជំងឺកូវីដ-១៩អាយុ៤៥ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃពុធខណៈកូនស្រីរបស់គាត់បានចោទប្រកាន់ថា ម្តាយត្រូវបានរំលោភដោយបុគ្គលិក៣នាក់នៅមន្ទីរពេទ្យឯកជនក្រុង Patna។

គេហទំព័រ National Herald India បានរាយការណ៍ថា កូនស្រីរបស់ស្ត្រីដែលស្លាប់បានអះអាងថា ម្តាយរបស់នាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Paras HMRI ក្នុងទីក្រុង Patna កាលពីថ្ងៃទី១៥ខែឧសភា ជាមួយរោគសញ្ញាជំងឺកូវីដ-១៩។

នាងអះអាងថា ម្តាយរបស់នាងត្រូវបានបុគ្គលិក៣នាក់ រំលោភនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ កាលពីថ្ងៃទី១៦ខែឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យបានបដិសេធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃពុធ។

ម្តាយបានប្រាប់ខ្ញុំអំពីឧប្បត្តិហេតុនេះ។ចាប់តាំងពីពេលនោះមក ស្ថានភាពសុខភាពរបស់ម្តាយខ្ញុំ កាន់តែយ៉ាប់យ៉ឺន។ ខ្ញុំបាននិយាយទៅកាន់សាច់ញាតិរបស់ខ្ញុំ និងអង្គភាពនារីនៃគណបក្ស Jan Adhikar (JAP) អំពីឧប្បត្តិហេតុនេះ។កូនស្រីបានបន្តទៀតថា “ខ្ញុំសង្ស័យថា គ្រូពេទ្យបានដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម ជាលេសស៊កបំពង់ចូលទៅ.ករបស់ម្តាយខ្ញុំ ។ដូច្នេះម្តាយខ្ញុំមិនអាចផ្តល់ព័ត៌មានដល់ប៉ូលិសបានទេ។ ឥឡូវនេះពួកគេបានប្រកាសថា ម្តាយខ្ញុំស្លាប់ហើយ”។

លោក M.L. Khan ចៅក្រមក្រុង Patna បាននិយាយថា “យើងបានទទួលពាក្យបណ្តឹងពីកូនស្រីរបស់អ្នកស្លាប់ ដែលប្តឹងទៅរដ្ឋបាលមន្ទីរពេទ្យ។ ឈ្មោះរបស់ជនជាប់ចោទ មិនត្រូវបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់នាងទេ”។យើងបានបញ្ជូនសាកសពសម្រាប់ការធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់ថាតើមានការរំលោភផ្លូវភេទដែរឬទេ។ យ៉ាងណាក្តី រដ្ឋបាលមន្ទីរពេទ្យបានលើកឡើងពីការឆ្លងមេរោគកូវីដ-១៩ ថាជាមូលហេតុនៃការស្លាប់របស់នាង។ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕ប្រភព៖ Daily Mail ប្រែសម្រួល៖ Vann Vann

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *