សន្តិសុខ

អង្គុយមុខកង់រថយន្តធំមិត្តភក្តិឡើងបើកមិនបានដឹងក៏ជ្រុលកិនស្លាប់

បន្ទាយមានជ័យ៖បុរសម្នាក់អង្គុយមុខកង់រថយន្តធំបែនដឹកដីហើយមានមិត្តភក្តិឡើងបើកមិនបានដឹងក៏ជ្រុលកិនស្លាប់។ករណីនេះកើតឡើងនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះសេង ហ៊ឺ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្តនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ប្រភពបន្តថា៖មុនពេលកើតហេតុជនរងគ្រោះរួមទាំងអ្នកបើកគ្រឿងចក្របានអង្គុយលេងនៅក្រោមរថយន្តបែនដឹកដីមួយគ្រឿង ។

លុះអ្នកបើកគ្រឿងចក្រចេញទៅឈ្មោះឈុំកញ្ញាបានដើរឡើងរថយន្តរបស់ខ្លួនហើយបញ្ឆេះដើម្បីលើកទ្រុងចាក់ដី។ប៉ុន្តែឈ្មោះសេងហ៊ឺមិនបានក្រោកចេញពីកន្លែងអង្គុយនោះទេ។ភ្លាមនោះឈ្មោះឈុំកញ្ញាបានបញ្ឆេះរថយន្តបែនដីចេញពីរថយន្តក៏ស្រាប់តែរថយន្តជាប់លេខជ្រុលទៅមុខកិនឈ្មោះសេងហ៊ឺដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយស្លាប់ ។

ក្រោយដឹងថារថយន្តកិនជនរងគ្រោះស្លាប់ឈ្មោះឈុំកញ្ញាបានបើកទ្វាចុះរត់គេចខ្លួនបាត់ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *