សន្តិសុខ

យុវជនម្នាក់ដេកស្លាប់គេអះអាងថាមកពីមានជំងឺគាំងបេះដូង  

ភ្នំពេញ៖យុវជនម្នាក់គេអះអាងថាប្រើសារធាតុញៀនលើសកម្រិតក៏គាំងបេះដូងស្លាប់ ក្នុងបរិវេណរបងផ្ទះម្តាយមីងរបស់ខ្លួន។ហេតុការណ៍នេះនៅត្រង់ផ្ទះមួយកន្លែងក្នុងភូមិខ២សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ។

សពជនរងគ្រោះឈ្មោះ ម៉ាត់ ដារ៉ាមីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយម្តាយមីង ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះពិនិត្យយកកំហាក ឃើញអវិជ្ជមាន រួចសមត្ថកិច្ចសន្និដ្ឋានថា សពបុរសខាងលើ ស្លាប់ដោយសារគាំងបេះដូងត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យ៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *