ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

គ្រឿងចក្រកំពុងឈូសឆាយសម្អាតព្រៃយកដីធ្វើកម្មសិទ្ធិនៅស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង៖គ្រឿងចក្រដែលមាន តម្លៃជាង១០ម៉ឺនដុល្លារកំពុងឈូសឆាយសម្អាតព្រៃយកដីធ្វើជាកម្មសិទ្ធិជាប់ដីកាប់រួចដុតចោលរាប់សិបហិកតានៅម្តុំក្រោយភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

គ្រឿងចក្រមួយគ្រឿងរួមទាំងកម្មករស៊ីឈ្នួលប្រមាណ៥ទៅ៦នាក់កំពុងតែធ្វើសកម្មភាពបញ្ជាគ្រឿងចក្រសម្អាតព្រៃជាប់ នឹងដីដែលកាប់ព្រៃរួចហើយដុតចោលដើម្បីយកដីធ្វើជាកម្មសិទ្ធិបន្តពីព្រៃធម្មជាតិ។នេះបើតាមក្រុមអ្នកសារព័ត៌មានជួបផ្ទាល់ជាមួយកម្មករគ្រឿងចក្រនៅរសៀលថ្ងៃទី ២៣ខែ ឧសភាឆ្នាំ ២០២១។

ក្រុមអ្នកស៊ីឈ្នួលមើលការខុសត្រូវគ្រឿងចក្រនៅទីនោះបានប្រាប់ថា៖ពួកគេត្រូវបានថៅកែយកគ្រឿងចក្រមកពីខេត្តត្បូងឃ្មុំដើម្បីស៊ីឈ្នួលសម្អាតព្រៃទីតាំងខាងលើនេះ។ចាប់តាំងពីយកគ្រឿងចក្រចូលមកសម្អាតព្រៃធម្មជាតិទីតាំងនេះបានត្រឹម២ ទៅ៣ ថ្ងៃឃើញតែសមត្ថកិច្ចមិនដឹងស្ថាប័នខាងណាខ្លះចុះទៅជួបរួចត្រឡប់មកវិញអស់។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា៖គ្រឿងចក្រនោះកំពុងសម្អាតព្រៃគ្រប់គ្រងដោយស្ថាប័នបរិស្ថាននៅចំណុចខាងលើមានទំហំជាង ២០ហិកតា។ក៏ប៉ុន្តែទើបតែចូលទៅសម្អាតបានពីរបីថ្ងៃទេកម្មករបានឱ្យដឹងថាតម្លៃស៊ីឈ្នួលម្ចាស់ដីក្នុងមួយហិតាជាង៦០០ដុល្លារ។

មន្ត្រីបរិស្ថាននៅតំបន់នោះបានឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៣ខែឧសភាថា៖មិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធគ្រឿងចក្រវ៉ៃព្រៃនៅភូមិស្រឡៅនោះទេ។មន្ត្រីរូបនោះបានបន្តថានឹងចុះស៊ើបអង្កេតសិន។អ្នកភូមិនៅទីនោះបានប្រាប់ថាគ្រឿងចក្រនោះទំនងជានឹងជម្លៀសចេញពីទីតាំងវ៉ៃព្រៃបើសិនជាមានសភាពការណ៍មិនស្រួល៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *