Featured ព័ត៌មានអន្តរជាតិ សុខាភិបាល

ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ប្រជ្រៀតគ្នាយកឱសថបុរាណព្យាបាលកូវីដ១៩នៅAndresh Pradhesh

អន្តរជាតិ(DailyMail)៖ អភិបាលរដ្ឋ Andhra Pradesh លោក Y S Jagan Mohan Reddy កាលពីថ្ងៃសុក្រទី២១ខែឧសភាឆ្នាំ២០២១បានបញ្ជាឱ្យធ្វើតេស្តបែបវិទ្យាសាស្ត្រលើឱសថ ដែលត្រូវបានចែកចាយដោយគ្រូថ្នាំម្នាក់ នៅទីក្រុងកំពង់ផែ Krishnapatnam ក្នុងស្រុក Nellore ដើម្បីព្យាបាលជំងឺកូវីដ១៩។

ក្នុងនោះលោក K Govardhan Reddy ដែលជាសមាជិកសភាម្នាក់ ហើយក៏ជាអ្នកផ្សព្វផ្សាយថ្នាំព្យាបាលរោគ នៅក្នុងទីក្រុងដែលស្ថិតក្នុងមណ្ឌលសន្និបាតរបស់គាត់ បានប្រាប់កាសែត Indian Express ថា៖វាជាការព្យាបាលដ៏សាកសិទ្ធសម្រាប់ជំងឺកូវីដ១៩។

លោក K Govardhan Redddy បានបញ្ជាក់ថា៖ អ្នកជំងឺ Covid-19 ជាច្រើនដែលបានប្រើថ្នាំនេះ ឃើញថាអ្នកជំងឺមានភាពប្រសើរឡើងនិងជាសះស្បើយ។ Bonigi Anandaiah គឺជាគ្រូឱសថដ៏ល្បីល្បាញម្នាក់ ហើយគាត់បានរកឃើញថ្នាំផ្សំចំនួន៥មុខដើម្បីព្យាបាលជំងឺ Covid-19 ។ ថ្នាំរបស់គាត់កំពុងតែមានប្រសិទ្ធិភាព… ហេតុដូច្នេះហើយបានជាមានមនុស្សជាច្រើន បានតម្រង់ជួរនៅខាងក្រៅផ្ទះរបស់គាត់នៅ Krishnapatnam។

នៅពេលត្រូវបានគេសួរអំពី ហ្វូងមនុស្សដ៏ច្រើននៅខាងក្រៅដែលមិនគោរពតាមវិធានការការពារជំងឺកូវីដ១៩ លោកបាននិយាយថា៖ កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ និង កំពុងធ្វើអស់ពីសមត្ថភាពដើម្បីធានាថា៖ពលរដ្ឋរក្សាបាននូវគម្លាតសង្គម។

ទោះយ៉ាងណា មន្រ្តីមន្ទីរសុខាភិបាលជាច្រើននាក់ រួមទាំងអតីតលេខាធិការសុខាភិបាល លោក P V Ramesh បានព្រមាន ក៏ដូចជាសម្តែងការព្រួយបារម្ភចំពោះ ការប្រមូលផ្តុំទ្រង់ទ្រាយធំៗបែបនេះ អាចជា ហានិភ័យ និងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺកូវីដ១៩៕Derm rang

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *