កម្សាន្ត ព័ត៌មានអន្តរជាតិ

តើនាង Kim Kardashian ប៉ះពាល់ដល់វប្បធម៌ ជំនឿសាសនានៅឥណ្ឌាទេ?

បរទេស៖កាលពីថ្ងៃទី២៤ខែឧសភា នាង Kim Kardashian បានបង្ហាញនូវរូបថតម៉ូតសម្លៀកបំពាក់មួយឈុតដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់នារីសម័យថ្មី។នាងបានបង្ហាញឈុតសម្លៀកបំពាក់តឹងណែន ពណ៌ក្រហម ព្រមទាំងម៉ូដសក់ក្រងយ៉ាងស្រស់ស្អាត។

ចំណុចលេចធ្លោជាងគេគឺគ្រឿងអលង្ការដាំពេជ្រ និងក្រចកដៃវែងៗរបស់នាង ដោយមានការចូលរួមតុបតែងពីអ្នកឯកទេស Sita Abellan ។ រូបភាពទាំងអស់គឺជាស្នាដៃរបស់អ្នកឯកទេសថតរូប Sita Abellan ។

ប៉ុន្តែនាង Kim Kardashian ទទួលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋឥណ្ឌា ដោយនាងបានពាក់ក្រវិលមានរូបកងចក្រ ជានិមិត្តរូបនៃវប្បធម៌ពុទ្ធសាសនានិងហិណ្ឌូសាសនា ដែលជាការបំពានយ៉ាងធ្ងន់ដល់វប្បធម៌ និងមិនគោរពដល់ជំនឿរបស់ពលរដ្ឋឥណ្ឌា ដោយរូបភាពដែលនាងថតមានលក្ខណៈស្រើបស្រាល សិចស៊ី។

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា៖ “រូបកងចក្រជានិមិត្តរូបនៃសាសនា ហេតុអ្វីបានជានាងយកមកធ្វើគ្រឿងលម្អខ្លួននាងទៅវិញ? រូបកងចក្រជានិមិត្តរូបស័ក្តិសិទ្ធិរបស់អ្នកកាន់សាសនា ពិសេស គឺព្រះពុទ្ធសាសនា។ខ្ញុំសង្ឃឹមថា នាង Kim Kardashian នឹងសុំទោសពលរដ្ឋជាសាធារណៈ”។

កន្លងមក នាង Kim Kardashian ត្រូវពលរដ្ឋជប៉ុនថ្កោលទោសយ៉ាងខ្លាំង ដោយសារតែនាងដាក់ឈ្មោះឱ្យស្លាកយីហោឈុតក្នុងប៊ីគីនីស្ទួនទៅនឹងឈ្មោះសម្លៀកបំពាក់ជាតិជប៉ុនគឺKimono។ ដោយសារតែរងការរិះគន់ខ្លាំង នាងក៏បានប្តូរឈ្មោះ ទៅជា Skims វិញ៕ដោយ៖ ធីរីណា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *