សន្តិសុខ

រថយន្តកុងតឺន័របើកបុកជាមួយម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់

ស្វាយរៀង៖រថយន្តកុងតឺន័របើកបញ្ច្រាស់ទិសជាមួយម៉ូតូបានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុងភូមិតាពៅ សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីដែលស្លាប់ឈ្មោះគង់ចន្ថាអាយុ៣៧ឆ្នាំរស់នៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ជិះម៉ូតូម៉ាកហុដាឌ្រីពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង១Q-២២៣៩ម៉ូតូរងការខូចខាតធ្ងន់ធ្ងរ។

អ្នកបើករថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះឡេ វ៉ាន់ទុង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិវៀតណាមរស់នៅក្នុងភូមិក្វាងធឹង ឃុំក្វាងធឹង ស្រុកក្វាងស៊ើង ខេត្តក្វាងណាម ប្រទេសវៀតណាម។បច្ចុប្បន្នសពស្ត្រីត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបរសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖បាវិត

rsc

Leave a Reply

Your email address will not be published. Required fields are marked *