សន្តិសុខ

អ្នកជំងឺកូវីដបែកថ្នាំលួចវាយមន្ត្រីយោធាម្នាក់ស្លាប់រូចរត់ចេញពីមន្ទីរពេទ្យ

ត្បូងឃ្មុំ៖បុរសអ្នកជំងឺកូវីដ-១៩ម្នាក់បានវាយអ្នកយាមជាមន្ត្រីយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

មន្រ្តីអាវុធហត្ថបានឱ្យដឹងថា៖ បុរសរងគ្រោះជាយោធាឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

មន្ត្រីដដែលបានឱ្យដឹងទៀតថា៖ ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច។ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ ដោយសារអំណាចនៃគ្រឿងញៀន ខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។

ក្រោយកើតហេតុ ឃាតក ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *