សន្តិសុខ

សមត្ថកិច្ចចុះដល់ទីតាំងល្បែងស៊ីសងឆ្នោតមួយកន្លែងចាប់អ្នកពាក់ព័ន្ធប្រុសស្រី៣នាក់

រតនគិរី៖កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរីបានចុះដល់ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមក្នុងទីរួមខេត្តរតនគិរីដោយចាប់អ្នកពាក់ព័ន្ធប្រុសស្រី៣នាក់និងវត្ថុតាងបទល្មើសមួយចំនួន។ករណីនេះបានធ្វើឡើងនៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖កម្លាំងជំនាញបានចាប់មនុស្ស៣នាក់,ឈ្មោះលីណាវី ភេទស្រី អាយុ៤៨ឆ្នាំអ្នកលក់ដូរ,ឈ្មោះឆន ចាន់នី ភេទស្រី អាយុ៣៥ឆ្នាំអ្នកកាត់ដេរ,និងឈ្មោះវ៉ាធីណូភេទប្រុស អាយុ ៣៧ ឆ្នាំអ្នកទាំងបីនៅភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។

វត្ថុតាងចាប់បាន៖សម្ភារកត់ឆ្នោតមួយចំនួន,ទូរស័ព្ទដៃ៣គ្រឿង,លុយខ្មែរមួយចំនួន,ម៉ាស៊ីនកត់ឆ្នោត១គ្រឿង។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *