Featured កម្សាន្ត

ស្ងាត់ៗ​តារា​ស្រី ដេ​ន​នី ក្វាន់ ប្រកាស​ចង់​មានកូន​តែ​អត់​យកប្តី​

ភ្នំពេញ ៖ មហាជន​និង​អ្នកគាំទ្រ​មានការ​ចាប់​អារ​ម្មណ៍​គ្រប់គ្នា ​ខណៈ​ដែល​ស្ងាត់ៗ​ស្រាប់តែ​តារា​សម្តែង​សិច​ស៊ី​ចិត្តធម៌​កញ្ញា ដេ​ន​នី ក្វាន់ ប្រកាស​គោល បំណង​ចង់​មានកូន​ដោយ​មិនចាំបាច់​យកប្តី​ទេ​។

តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បានបង្ហោះ​ជា​សាធារណ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ ពេលនេះ​នាង​ពិតជា​មានបំណង​ចង់​បានកូន​ម្នាក់​ដើម្បី​យកមក​ប្រឡែង​លេង​នឹង​គេ​តាម​រយៈ​ការ​ចាក់​បញ្ចូល​មេជី​វិត​(​ពរពោះ​)​ដោយ​ពុំ​ចាំបាច់​រៀប​ការ​ប្តី​។ស្រី​ស្រស់ ដេ​ន​នី ក្វាន់ បាន​រៀបរាប់​ដោយ​ខ្លី​ថា ​នៅ​ខ្មែរ​មាន​មន្ទីរ​ពេទ្យ​ចាក់​មេជី​វិត​ឱ្យ​មានកូន​អត់​? ​ខ្ញុំ​ចង់​ចាក់​មេជី​វិត​យក​កូន​។​ ដំបូង​ថា​ត្រូវ​ចាក់​នៅ​ថៃ តែ​យូរ​ពេក​មិនដឹង​ថ្ងៃ​ណា​គេ​បើក​ច្រក​វិញ​ទេ​។

ការប្រកាស​នេះ​ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មួយចំនួន​សួរ​ថា ​តើ​នាង​អាច​តាំងចិត្ត​បាន​ឬ​នៅពេល​មិនទាន់​ឃើញ​មុខ​កូន​ព្រោះ​ពេល​កូន​មក​ហើយ​គឺ​ពិតជា​ស្រណោះ​កូន​ហើយ ​អារម្មណ៍​ដែល​គេ​ហៅថា​បាក់​ទឹកចិត្ត​នៅពេល​សម្រាល​និង​កើ​ត​មាន​ឡើង​!។ សំណួរ​នេះ​ត្រូវ​បាន​ដេ​ន​នី ក្វាន់​បាន​បញ្ជាក់​ខ្លី​ថា​អត់​អី​ទេ នាង​អាច​ធ្វើបាន​៕ដោយ៖ចាន់​រ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *