មុខម្ហូប

​ខ្ទិះ​សាច់មាន់​

+ គ្រឿងផ្សំ​–​ភ្លៅ​មាន់​១​គីឡូក្រាម​– អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​–​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​– ខ្ញី​១​ដុំ​តូច​ល្មម​– ខ្ទឹមស ៥​កំ​ពិស​– ខ្ទឹមក្រហម​១​មើម​តូច​ល្មម​– ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​– ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​) ១​លីត្រ​– ម្ទេស​ខៀវ ម្ទេស​ក្រហម​– ស្លឹក​ផ្ទី ២​ខាំ​

+ វិធី​ធ្វើ​– លាង​ភ្លៅ​មាន់​ឲ្យ​ស្អាត​រួច​កាត់​ជា​ដុំៗ ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច​ម៉ត់ ច្របល់​ឲ្យ​សព្វ​គ្រឿង ទុកចោល​១០​នាទី​– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​យក​សាច់មាន់​មក​ចៀន​ឲ្យ​ឆ្អិន​រួច​ស្រង់​ទុក​មួយអន្លើ​– ហាន់​ខ្ញី​ឆ្មារៗ ។

រួច​រលីង​ជាមួយនឹង​ប្រេងឆា បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល ហាន់​ខ្ទឹមក្រហម​ដាក់​កូរ​ឲ្យ​ទន់​រួច​ដាក់​សាច់មាន់​ចៀន​ចូល រួច​ដាក់​ទឹកត្រី និង​បន្ថែម​ម្រេច​១/៤​ស្លាបព្រា​កាហ្វេ ដាក់​ខ្ទិះ​ចុង​ចូល​រម្ងាស់​ឲ្យ​ពុះ ដាក់​ម្ទេស​ចូល សឹម​ដាក់​ខ្ទិះ​ដើម​ចូល​រម្ងាស់​ឲ្យ​ពុះ​រយៈពេល​៥​នាទី រួច​ដាក់​ស្លឹក​ផ្ទី​ចូល កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕​រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *