Featured ព័ត៌មានអន្តរជាតិ សុខាភិបាល

អ្នកឆ្លងCOVID-19លើលោកកើនដល់ជាង១៦៩លាន៦២ម៉ឺននាក់

អន្តរជាតិ (Worldometers)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៩.៦២៣.៤៣៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣.៥២៥.០២៣នាក់និងជាសះស្បើយឡើងវិញ ១៥១.៣៣១.០១២នាក់។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣.៩៩៩.៦៨០នាក់ ស្លាប់ចំនួន ៦០៧.៧២៦នាក់ និងជាសះស្បើយចំនួន ២៧.៧០១.៨៧៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៧.៥៤៧.៧០៥នាក់ ស្លាប់ចំនួន ៣១៨.៨២១នាក់ និងជាសះស្បើយ ២៤.៨៩០.៣២៦នាក់។ ស្វែង​យល់​បន្ថែមប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦.៣៤២.១៦២នាក់ ស្លាប់ ៤៥៦.៧៥៣នាក់ និងជាសះស្បើយ ១៤.៧៨៦.២៩២នាក់៕Drem rang

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *