ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

អាជ្ញាធរចុះបិទឃ្លាំងស្តុកគ្រឿងភេជ្ជៈខារ៉ាបាវដែលកម្មករ៥៣នាក់បានឆ្លងកូវីដ-១៩

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១មន្ត្រីសង្កាត់ស្ទឹងមានជ័យបានដឹងថា៖នៅ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះបិទទីតាំងឃ្លាំងស្តុកគ្រឿងភេជ្ជៈខារ៉ាបាវមួយកន្លែងមានកម្មករចំនួន៥៣នាក់បានឆ្លងកូវីដ-១៩ក្នុងនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា៖ទីតាំងនេះរកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុប៥៣នាក់ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកគ្រឿងភេសជ្ជះ ខារ៉ាបាវ  បានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាអ្នកអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។

លោក ឌី រ័ត្នខេមរុណ   បានដឹកនាំកម្លាំងហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនឱ្យពលរដ្ឋនៅក្បែរនោះនិងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ។ម្យ៉ាងវិញទៀតអ្នកដែលបានធ្វើតេស្តរួចហើយគឺតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់៕ដោយ៖យាយពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *