ព័ត៌មានសង្គម សន្តិសុខ

នៅខេត្តកំពង់ធំរន្ទះបានបាញ់ចំមនុស្សបណ្តាលស្លាប់៣នាក់របួស៥នាក់

កំពង់ធំ៖កាលពីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១រន្ទះបានបាញ់ចំមនុស្សបណ្តាលស្លាប់៣នាក់របួស៥នាក់នៅផ្ទះសម្រាប់ចាំចម្ការមួយម្តុំទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖បុរសដែលស្លាប់៖ឈ្មោះ ស៊ុន រ៉ាអាយុ ៤២ឆ្នាំ,ឈ្មោះ ធួក លីម អាយុ ៦២ឆ្នាំ,ឈ្មោះ ឯម ស្រ៊ាន់អាយុ ៤៥ឆ្នាំ។បុរសដែលរងរបួស,ឈ្មោះសួស គីម អាយុ ៥៨ឆ្នាំរបួសស្រាល,ឈ្មោះ ព្រុំ លាត អាយុ ៦៧ឆ្នាំរបួសស្រាល,ឈ្មោះ ធួក និលអាយុ ៥៨ឆ្នាំរបួសធ្ងន់,ឈ្មោះ សៀន យ៉ុនអាយុ៣៥ឆ្នាំរបួសធ្ងន់ ។ឈ្មោះ ខន ខាន់អាយុ,៤៤របួសស្រាលអ្នកទាំងអស់រស់នៅភូមិបុស្សវែងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

ជនរងគ្រោះជាក្រុមការងារពេលមានភ្លៀងធ្លាក់ ក៏នាំគ្នាចូលជ្រក ភ្លាមនោះត្រូវរន្ទះបាញ់តែម្ដង ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ។ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យ។ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *