Featured ព័ត៌មានអន្តរជាតិ

ទើបតែឆេះនាវាធំបំផុត ពេលនេះអ៊ីរ៉ង់ឆេះរោងចក្រចម្រាញ់ប្រេងមួយទៀត

អន្តរជាតិ៖មានករណីឆាបឆេះរោងចក្រចម្រាញ់ប្រេងនៅភាគខាងត្បូង រដ្ឋធានីតេអ៊ីរ៉ង់ នៅថ្ងៃទី២ខែមិថុនា បង្កឲ្យមានផ្សែងខ្មៅគ្រប់ដណ្តប់ក្នុងបរវេណ។មន្ត្រីក្នុងតំបន់បានឲ្យដឹងថា«អណ្តាតភ្លើងឆាបឆេះចេញពីបំពង់បង្ហូរឧស្ម័ននៅក្នុងរោងចក្រចម្រាញ់ប្រេង Tondquyan ក្នុងរដ្ឋធានីតេអ៊ីរ៉ង់»។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ ។ ក្រុមពន្លត់អគ្គិភ័យបានព្យាយាមគ្រប់គ្រងស្ថានភាព។

តាមសារព័ត៌មាន ISNA បានផ្សាយថា មិនទាន់ដឹងមូលហេតុបណ្តាលឲ្យឆាបឆេះរោងចក្រខាងលើនៅឡើយទេ។ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុឱ្យបានច្បាស់។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលមួយថ្ងៃ ដែលនាវាចម្បាំងធំបំផុតរបស់អ៊ីរ៉ង់ឆាបឆេះ នៅតំបន់សមុទ្រប្រទេសអូម៉ង់ ។សារព័ត៌មាន RT បានផ្សាយថា ទីតាំង នានានៅក្នុងប្រទេសអ៊ីរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទុះឆេះជាបន្តបន្ទាប់ តាំងពីរោងចក្រប្រេង ទីតាំងយោធា រហូតដល់ទីតាំងសុខាភិបាលនានា។

កាលពីខែឧសភាអ៊ីរ៉ង់បានប្រឈមការឆាបឆេះកំពង់ផែBushehr ហើយប៉ុន្មានម៉ោងក្រោយមកក៏មានការផ្ទុះឆេះនៅរោងចក្រគីមីនៅទីក្រុងQazvin។កាលពីខែមេសានិងខែមិថុនាមានករណីផ្ទុះឆេះជាច្រើនកើតឡើងនៅរោងចក្របរមាណូNatanzបណ្តាលឲ្យខូចខាតយ៉ាងដំណំ។អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលនៅពីក្រោយការផ្ទុះឆេះនាពេលកន្លងមក៕ដោយ៖សហការី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *