ព័ត៌មានសង្គម សន្តិសុខ

គ្រោះធម្មជាតិរន្ទះបាញ់និងពស់ចឹកស្លាប់៣នាក់របួសធ្ងន់៣នាក់ក្នុងខេត្តកំពង់ធំ

កំពង់ធំ៖គ្រោះធម្មជាតិដោយរន្ទះបាញ់និងពស់ចឹកនៅស្រុកចំនួន២គឺស្រុកកំពង់ស្វាយនិងស្រុកប្រាសាទសំបូរក្នុងខេត្តកំពង់ធំបណ្តាលឱ្យស្លាប់៣នាក់របួសធ្ងន់៣នាក់កាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។

ករណីទី១៖ស្រុកកំពង់ស្វាយមានខ្យល់កន្ទ្រាក់និងរន្ទះបានបាញ់ស្លាប់ម្នាក់របួសធ្ងន់របួស៣នាក់,របើកដំបូល៣ខ្នង,រលំផ្ទះ៣ខ្នង,បាក់សំយាប២ខ្នង,ស្ថិតនៅភូមិតាធាវឃុំជ័យស្រុកកំពង់ស្វាយ។ជនរងគ្រោះឈ្មោះណាននីភេទស្រីអាយុ៣៦ឆ្នាំស្លាប់។ឈ្មោះឡយលីម ភេទប្រុស អាយុ៣៦ឆ្នាំរបួសធ្ងន់,ឈ្មោះឃឿនលីណាភេទប្រុសអាយុ៧ឆ្នាំរបួសធ្ងន់,ឈ្មោះឃឿន លីថា ភេទប្រុស,អាយុ៩ខែរបួសធ្ងន់។

ករណីទី២៖ស្រុកប្រាសាទសំបូររន្ទះបានបាញ់បណ្តាលឱ្យស្លាប់ម្នាក់។ជនរងគ្រោះឈ្មោះ សួង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំជនរងគ្រោះដើរទប់ភ្លឺស្រែពេលមេឃកំពុងភ្លៀង។ក្នុងនោះមានករណីពស់ចឹកបណ្តាលឱ្យស្លាប់ម្នាក់ ។ជនរងគ្រោះឈ្មោះ ឈង ឈឿន ភេទស្រី អាយុ៤៤ឆ្នាំ។ពស់ឡើងលើខ្ទមចាំចម្ការពេលយប់បណ្តាលឱ្យចឹកស្លាប់។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកណត់ហេតុតាមនីតិវិធី៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *