ព័ត៌មានសង្គម សន្តិសុខ

ចាប់ស្ត្រីអ្នកលេងល្បែងស៊ីសងចំនួន៨នាក់ក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងបានបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទបៀរមួយកន្លែងចាប់ស្ត្រីអ្នកលេងល្បែងចំនួន៨នាក់នៅផ្លួវបេតុង ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងកាលពីរសៀលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖កម្លាំងនគរបាលខេត្តបានចាប់ខ្លួនស្រ្តី៨នាក់៖ក្នុងនោះម្ចាស់បន្ទប់ជួលឈ្មោះមុតហុងលីអាយុ៦០ឆ្នាំ។អ្នកលេងបៀរ,ឈ្មោះ សេងរតនាអាយុ ៤៤ឆ្នាំ,ឈ្មោះ អ៊ឹម ស្រីឡា អាយុ ៣១ឆ្នាំ,ឈ្មោះ សូត្រ ស្រីល័ក្ខអាយុ ៣៧ឆ្នាំ,ឈ្មោះ អ៊ាត សុខាអាយុ ៣០ឆ្នាំ ។

អ្នកអង្គុយមើល,ឈ្មោះ ឈឿន រ៉ៃអាយុ ៥៥ឆ្នាំ,ឈ្មោះ កុច ស៊ីមអាយុ ៥៥ឆ្នាំ,ឈ្មោះ ពល នឿនអាយុ ៦៥ឆ្នាំទាំង៨នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

កម្លាំងជំនាញចាប់យកវត្ថុតាង រួមមាន៖បៀរចំនួន ២ហ៊ូ,កំប៉ុងដកតុង,កំរាល១ផ្ទាំង, ថវិកាមួយចំនួន និងម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ខ្មៅ សេរីឆ្នាំ 2020 ពាក់ផ្លាកលេខ កណ្តល 1AE-3825។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុរឿងបញ្ចូន ទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *