Featured ព័ត៌មានអន្តរជាតិ

រថភ្លើងពីរគ្រឿងបុកគ្នានៅប៉ាគីស្ថានស្លាប់៣០នាក់របួសជាង៥០នាក់

អន្តរជាតិ៖នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១រថភ្លើងពីរគ្រឿងបានបុកគ្នានៅក្នុងខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមានអ្នកស្លាប់ជាង៣០នាក់និងរងរបួសជាង៥០នាក់។

លោក Ghotki Usman Abdullah មន្ត្រីក្នុងតំបន់បានឱ្យដឹងថា៖ ក្រៅពីអ្នកស្លាប់និងរបួសក៏មានមនុស្សជាច្រើនជាប់គាំងនៅខាងក្នុងរថភ្លើងនៅឡើយដែរ។ក្រុមជួយសង្គ្រោះបានព្យាយាមជួយអ្នកដែលជាប់នៅខាងក្នុងរថភ្លើង។

បើតាមអាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា៖ ហេតុការណ៍រថភ្លើងបុកគ្នានេះបានកើតមានឡើងនៅចំណុចផ្លូវដែកត្រង់ចន្លោះស្ថានីយរថភ្លើងរ៉ៃទី (Raiti) និង អូបារ៉ូ (Obaro) ស្ថិតនៅក្នុងស្រុក ហ្គោតគី (Ghotki) នៃខេត្ត Sindh រវាងរថភ្លើងរបស់ក្រុមហ៊ុនមីលឡេត អិចប្រេស (Millat Express) និងក្រុមហ៊ុន សឺ សាយីដ អិចប្រេស (Sir Syed Express)។ ការបុកគ្នាធ្វើឲ្យទូរថភ្លើងទាំងពីរខ្សែត្រូវរអិលធ្លាក់ចេញពីផ្លូវខ្ទេចខ្ទី និងខ្លះទៀតក្រឡាប់។

ក្រុមសង្គ្រោះកំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីវេចខ្ចប់សាកសព និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ អាជ្ញាធរស្រុក Ghotki ក៏បានប្រកាសអាសន្ន ចំពោះជំងឺរាតត្បាតសកល COVID-19 ផងដែរនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដើម្បីឲ្យមន្ទីរនានាបង្កើនការប្រុងប្រយ័ត្ន៕ដោយ៖ធីរីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *