Featured ព័ត៌មានអន្តរជាតិ សុខាភិបាល

ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់អះអាងថាសម្រាលបានកូនភ្លោះ១០នាក់

អន្តរជាតិ៖ស្ត្រី​អាហ្វ្រិក​ខាងត្បូង​ម្នាក់​អះអាងថា៖​បាន​ផ្តល់​កំណើត​ដល់​កូនចំនួន១០នាក់​នៅក្នុង​អ្វីដែល​នឹង​ក្លាយជា​កំណើត​ធំជាងគេ​បំផុត​លើ​ពិភពលោក​ប្រសិនបើ​មាន​ការបញ្ជាក់​​ពី​វេជ្ជបណ្ឌិត​។​

ប្តី​របស់​ស្ត្រី​ឈ្មោះ ហ្គោ​ស្យាមេ ស៊ីដ​ថូ​ល បាន​និយាយថា៖ ភរិយា​អាយុ៣៧ឆ្នាំដែល​ជា​ម្តាយ​របស់​កូនភ្លោះ​រួច​ទៅ​ហើយ​នោះ បាន​ផ្តល់​កំណើត​កូនប្រុស៧នាក់​និង​ស្រី៣​នាក់​ក្នុង​ការ​សម្រាល​ដោយ​​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ព្រីតូ​រៀ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​៧​មិថុនា​ឆ្នាំ​២០២១​។​

ទោះយ៉ាងណា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​និយាយថា៖​ខ្លួន​មិន​ទាន់​រកឃើញ​កំណត់ត្រា​នៃ​កំណើត​ច្រើន​បែប​នេះ​នៅឡើយ​ទេ​។​អគ្គនាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​របស់​រដ្ឋាភិបា​លលោក​ភូមឡា វីលៀម បាន​សួរ​ព័ត៌មាន​នេះ​ពី​សាធារណជន​និង​ដាក់​ស្លាក IOL នៅក្នុង Twitter ដើម្បី​សួរ​រក​ព័ត៌មាន​នេះ​បន្ថែមទៀត​។​

លោក​វីលៀម​និយាយថា “​យើង​ត្រូវ​ផ្ទៀងផ្ទាត់​រឿងនេះ​និង​ផ្តល់​ជំនួយ​នៅពេល​ចាំបាច់​”​។​លោក អេម​ស្វាឌី​ល ម៉ា​ស៊ីណា អភិបាលក្រុងអេ​គួ​ហ៊ូ​ឡេ​នី កន្លែង​ដែល​គេ​រាយការណ៍​ថា​ប្តី​ប្រពន្ធ​នេះ​រស់នៅ ក៏​បាន​និយាយ​ដែរ​ថា ពួកគេ​បាន​ព្យាយាម​ស្វែងរក​កន្លែង​រស់នៅ​របស់​ក្រុម​គ្រួសារ​នេះ​ប៉ុន្តែ​​រក​មិនឃើញ​ទេ​។​

លោក ថេបូ​ហ្គោ ធី​សូ​តេត​ស៊ី ដែល​បច្ចុប្បន្ន​គ្មាន​ការងារ​ធ្វើ បាន​ប្រាប់​អ្នកកាសែត​អំពី​កំណើត​កូន​១០​នេះ កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​និយាយថា គាត់​សប្បាយចិត្ត​និង​មាន​អារម្មណ៍​រំភើប​។​ដំណឹង​នេះ​កើត​ឡើង​តែ​មួយ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ស្ត្រី​ជនជាតិ​ម៉ាលី​ម្នាក់​ឈ្មោះ ហា​លី​ម៉ា ស៊ី​ស​សេ បាន​ផ្តល់​កំណើត​ឱ្យ​កូន​ចំនួន ៩​នាក់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ម៉ារ៉ុក​ក្នុងករណី​ដែល​គេ​គិត​​ថា​បណ្តាល​មក​ពី​ការព្យាបាល​ជំងឺ​អារ​។

 

​វេបសាយ​ដេ​លីមែ​លមិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​អំពី​កំណើត​កូន​១០​នេះ​បាន​ទេ ព្រោះ​ឈ្មោះ​មន្ទីរពេទ្យ​មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​។ប្រាប់​ទៅ​វេបសាយ Pretoria News​កាលពី​យប់​ថ្ងៃ​ចន្ទ លោក​ធី​សូ​តេត​ស៊ី​និយាយថា “​វា​ជា​កូនប្រុស​៧​នាក់​និង​កូនស្រី​៣​នាក់​។ ភរិយា​មាន​គភ៌​៧​ខែ​៧​ថ្ងៃ​។ ខ្ញុំ​រីករាយ​។ ខ្ញុំ​រំភើប​។​ខ្ញុំ​គាំង​ហើយ​និយាយ​​មិន​ចេញ​ទេ​”៕ប្រែសម្រួល:កញ្ញាដាលីស

rsc

Leave a Reply

Your email address will not be published. Required fields are marked *