ព័ត៌មានសង្គម សន្តិសុខ

តុលាការសម្រេចលើកលែងការចោទប្រកាន់លើកញ្ញាមានពេជ្ររីតាពិធីការិនីទូរទស្សន៍MY TV

ភ្នំពេញ៖ ដីកាសម្រេចរបស់ លោកកួយ សៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលសារព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២១តុលាការបានសម្រេចលើកលែងការចោទប្រកាន់ទៅលើ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia ដែលប្តឹងដោយ ឧកញ៉ា ហេង សៀ។

តាមដីការការលើកលែងការចោទប្រកាន់ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១  តុលាការបានសម្រេចដូចតទៅ៖ លើកលែងការ ចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថានភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា» ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

លោក ចៅក្រមស៊ើបសួរ បានសន្និដ្ឋានថា តាមសំអាងហេតុដែលបានចោទប្រកាន់ថា ជនត្រូវចោទបានយកកូនកាំបិតចាក់ទៅលើជន រងគ្រោះយកទូរស័ព្ទ  នោះមិនមែនជាអង្គហេតុនៃអំពើលួច មានស្ថានទម្ងន់ ទោសដោយសារការប្រ ព្រឹត្តអំពើហិង្សា នោះឡើយ។

លោកចៅក្រមអះអាងថាផ្ទុយទៅវិញអង្គហេតុនៃការចោទប្រកាន់ ដែលជនត្រូវចោទបានយកកូនកាំបិតចេញពីក្នុងកាបូប មកគ្រវាសចុះ គ្រវាសឡើង ឬ ចាក់ទៅលើជន រងគ្រោះ គឺជាអង្គហេតុ នៃអំពើទប់ទល់ និងការការពារខ្លួន ឬ រំដោះខ្លួន ក្នុងសភាពចាំ បាច់ និងមានតុល្យភាព ដើម្បីប្រឆាំងទៅនឹងអំពើ ឈ្លានពានដែលមិនត្រឹមត្រូវ ។

លោកចៅលើកឡើងបន្តថាដូច្នេះ អំពើប្រព្រឹត្តរបស់ជនត្រូវចោទនេះ គឺស្ថិតនៅក្នុងសភាពការពារស្របច្បាប់ ហើយជនត្រូវចោទក៏មិនត្រូវបានឱ្យទទួលខុសត្រូវ ព្រហ្ម ទណ្ឌនោ

ចៅក្រមស៊ើបសួរបានរកឃើញ និងកំណត់ បានថា អង្គហេតុនៃការចោទ ប្រកាន់នេះ ពុំមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ ពីបទលួច មានស្ពានទម្ងន់ទោស ដោយសារការ ប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅត្រង់ផ្លូវ ១៣៨ កែងផ្លូវ ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួល គោកជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៧ នៃក្រម ព្រហ្មទណ្ឌនោះឡើយ  ៕ដោយ៖យាយពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *