សន្តិសុខ

រថយន្តធំថយក្រោយបុកជណ្តើរផ្ទះរលំកិនស្លាប់ម្នាក់របួសធ្ងន់៤នាក់

កណ្តាល៖រថយន្តធំបើកថយក្រោយបានបុកជណ្តើរផ្ទះរលំសង្កត់ក្មេងៗបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់៤នាក់នៅភូមិកណ្តាលឃុំកោះចូរ៉ាមស្រុកខ្សាច់កណ្តាលខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖ក្មេងស្រីដែលស្លាប់ឈ្មោះសំណាងសុម៉ាវត្តីអាយុ៦ឆ្នាំ។ក្មេងរងរបួស៤នាក់,ឈ្មោះសំណាងបញ្ញាភេទប្រុសអាយុ៧ឆ្នាំបែកក្បាល,ឈ្មោះយ័នរក្សាភេទស្រីអាយុ១០ឆ្នាំបែកក្បាល,ឈ្មោះ វិទ្ធីសុខឃឹមភេទស្រីអាយុ៦ឆ្នាំរបួសបែកចំគល់ចិញ្ចើម,ឈ្មោះ វិទ្ធី វណ្ណឌី ភេទប្រុស៧ឆ្នាំរបួសស្រាលក្មេងរងគ្រោះទាំង៥នាក់រស់នៅជាមួយគ្នាក្នុង ភូមិកណ្តាលឃុំកោះចូរ៉ាម។

មន្ត្រីដដែលបានបន្តថា៖ករណនេះមានរថយន្តធំម៉ាកហីណូប្រភេទបែន៥តោនពាក់ផ្លាកលេខ ក្រចេះ 3A-0312អ្នកបើកបរឈ្មោះកិះ កយ ភេទប្រុស អាយុ ៣៨ឆ្នាំនៅ ភូមិកណ្តាល ឃុំស្រុកកោះចូរ៉ាមស្រុកខ្សាច់កណ្តាលខេត្ត កណ្តាលបានរត់គេចខ្លួន។រថយន្តនេះបានថយក្រោយ ចាក់ដីជ្រុលទៅបុកជណ្តើរថ្មផ្ទះរបស់ឈ្មោះនៅសំណាងអាយុ៣៣ឆ្នាំបាក់រលំសង្កត់ក្មេងស្លាប់និងរបួសធ្ងន់តែម្តង។

សម្ផារខូចខាតរថយន្ត១គ្រឿង-ម៉ូតូ១គ្រឿង-កង់១គ្រឿង។តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបង្កបើកបរថយក្រោយខ្វះការប្រុងប្រយ័ត្ន។ក្រោយកើតហេតុនគរបាលចរាចរណ៍បានចុះពិនិត្យវាស់វែងនិងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖ចំប៉ី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *