Featured សន្តិសុខ

ចាប់ឧក្រិដ្ឋជន៣នាក់និងគ្រឿងញៀនជិត៤គីឡូក្រាមនៅ២ទីតាំងផ្សេងគ្នា

ភ្នំពេញ៖កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ២ទីតាំងផ្សេងគ្នាដោយចាប់បានជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ៤ គីឡូក្រាមក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបើកប្រតិបត្តិការនះដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។ក្នុងនោះក៏មានបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេ នីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ទី១- កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានកាសម្របស:ម្រួល ពីលោក វង្ស សាវ៉ាត ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ចាប់ខ្លួនជនសង្ស័យ២នាក់ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ,ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំនិងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១៥៨៧,៨៥ក្រាម។

ទី២- កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១រំលងអធ្រាត្រ កម្លាំងជំនាញ (ក១១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងមានការសម្រ បសម្រួលពី លោក វង្ស សាវ៉ាត  ព្រះរាជ អាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានបង្រ្កាបករណីគ្រឿងញៀន នៅផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរខណ្ឌជ្រោយចង្វារ។

ចាប់ជនសង្ស័យម្នាក់ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំធ្វើតេស្តកូវីដ១៩រួច (អវិជ្ជមាន) វត្ថុតាងចាប់បាន ម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(  ICE)១កញ្ចប់ធំ ស្មើទម្ងន់៩៩៣,៤៩ក្រាម៕ដោយ៖មនោរា

rsc

Leave a Reply

Your email address will not be published. Required fields are marked *