ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រដ្ឋបាលខេត្តព្រះវិហារប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៨នាក់ទៀត

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់ទៀត។ ក្នុងនោះមានទារិកាអាយុ៧ខែម្នាក់ដែរ។

សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអ្នកព័ត៌មានទទួលបានក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់ ដែលរកឃើញមាន៦នាក់ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យមួយនៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ និង២នាក់ទៀត ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញជំងឺកូវីដ១៩ ចំនួន២៤ករណី បានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលចំនួន១៩ករណីទៀត៕ដោយ៖សៅវ៉ាន់ឌី

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ

rsc

Leave a Reply

Your email address will not be published. Required fields are marked *