កម្សាន្ត

ផ្អើលពេញបណ្ដាញសង្គមខណៈភរិយាអ្នកឧកញ៉ាហុងពីវ ​បង្ហាញ​រូបភាពស៊ីចស៊ីដ៏កម្ររបស់ខ្លួន

ភ្នំពេញ​៖​តាមរូបភាពប្រមាណជិត​ ១០សន្លឹក​របស់ភរិយាអ្នកឧកញ៉ា ហុង ពីវ​ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភី​ចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី «Super Model»​ បានធ្វើឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Instagram​ ​ខណៈអ្នកនាង​បង្ហាញ​រូបស៊ីចស៊ីដ៏កម្ររបស់ខ្លួន​។

ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ​ អ្នកនាង​​ លី យ៉ាណា ភរិយារបស់អ្នកឧកញ៉ា ហុង ពីវ តែងតែងបង្ហាញសកម្មភាពដំណើរកម្សាន្តជាមួយមិត្តភក្ដិ ប្រកបដោយភាពសប្បាយរីរាយបំផុត ហើយការតុបតែងខ្លួនទៀតសោតក៏ហាក់ដូចជាសិចស៊ី មិនចាញ់តារាៗប៉ុន្មានឡើយ ។​ ស្រាប់​តែ​អ្នកនាង​​ លី យ៉ាណា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម​ Instagram ជាច្រើនភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយសារតែរូបថតដ៏សិចស៊ីបំផុតរបស់អ្នកនាង ប្រមាណជិត ១០សន្លឹក ត្រូវបានបង្ហាញឡើងនៅលើបណ្ដាញសង្គម Instagram ។

បើ តាមរូបថតទាំងអស់នេះ គឺភរិយាអ្នកឧកញ៉ា ហុង ពីវ​ ម្ចាស់បុរីពិភពថ្មី បា​នស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅ មានភាពសិចស៊ី ដោយ​បង្ហាញ​សម្រស់​យ៉ាងស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ។ ខណៈ​ដែល​រូប​ថត​នេះ​​ ត្រូវបានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់អ្នកនាងតែម្ដង ។

គួរបញ្ជាក់ថា ការបង្ហោះរូបបែបសិចស៊ីនៅលើបណ្ដាញសង្គម Instagram គឺមិនមែនជាលើកទីមួយឡើយសម្រាប់អ្នកនាង លី​យ៉ាណា។ ប៉ុន្តែគ្រាន់តែលើកនេះ ឃើញថាហាក់បែបសិចស៊ីខ្លាំងជាងពេលមុនៗ អាចនិយាយបានថា ជារូបសិចស៊ីខ្លាំងបំផុត ដែលអ្នកនាង​មិនដែលបានបង្ហាញតាមបណ្ដាញសង្គម៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *