ព័ត៌មានសង្គម សន្តិសុខ

ស្ត្រីម្នាក់ខឹងប្តីធ្វើបាបបីកូនខ្ចីទើបកើតចេញពីផ្ទះកណ្ដាលយប់

ភ្នំពេញ​៖ស្ត្រីម្នាក់ខឹងប្តីធ្វើបាបពេកក៏បីកូនខ្ចីទើបកើតជាងមួយខែចាកចេញពីផ្ទះទាំងកណ្ដាលយប់ព្រោះទ្រាំលែងបានដែលប្ដីធ្វើបាបផ្លូវចិត្តនិងផ្លូវកាយ។ស្ត្រីបីកូនខ្ចីចាកចេញពីផ្ទះនៅតាមផ្លូវបានកើតឡើងនៅមុខភ្នំពេញស្ពតក្លិប​តាមផ្លូវលេខ២៧១​ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។

ស្ត្រីរូបនេះបានរៀបរាប់ ប្រាប់អ្នកសារព័ត៌មាន​ថា៖​ រូបគាត់ទើបតែសម្រាលបានកូនស្រី​ អាយុជាងមួយខែ​ប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង៣ឆ្នាំ​មកហើយ។ស្ត្រីរូបនេះបានបន្តថា​ ប្ដីគាត់តែងវាយធ្វើបាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូន​រួច​។ជាពិសេសវាយធ្វើបាបរូបគាត់នៅចំពោះមុខប្រពន្ធដើមថែមទៀត​។

សប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយៈធនាគារABAមកកាន់អ្នកសារព័ត៌មានបានថវិកាចំនួន២២០ដុល្លារប្រគល់ជូនស្ត្រីនេះនិងធ្វើដំណើរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ទាំងយប់៕​ដោយ៖យាយពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *