សន្តិសុខ

ប្រធានច្រកចេញចូលតែមួយសាលាស្រុកឱរ៉ាល់ជិះម៉ូតូបុកគោយន្តដួលស្លាប់

កំពង់ស្ពឺ៖ប្រធានការិយាល័យច្រកចេញចូលតែមួយនៃសាលាស្រុកឱរ៉ាល់បានជិៈម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឱ្យដួលស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤៤ក្នុងភូមិតាំងរបងឃុំហោងសំណំស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖មានម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនរងគ្រោះជាមន្ត្រីសាលាស្រុកឱរ៉ាល់ជាប្រធានការិយាល័យច្រកចេញចូលតែមួយ។ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើកបរម៉ូតូមកដល់កន្លែងកើតហេតុស្រាប់តែទៅបុកគោយន្តកន្ត្រៃពីក្រោយ ម៉ាកគុយបូតា ដឹកអុសក្រាក់ បើកបរដោយជនមិនស្គាល់អត្តសញាណដោយរត់គេចខ្លួនខណៈកំពុងបើកបរស្របទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ម៉ូតូជាប់កន្ទុយរ៉ឺម៉កគោយន្តដឹកអុសក្រាក់ ខូចខាតមួយកំណាត់មុខធ្ងន់។

មន្ត្រីដដែលបន្តថា៖ ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យវាស់វែង ។រីឯវត្ថុតាងទាំង២ ត្រូវបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖ពេជ្រនិល

rsc

Leave a Reply

Your email address will not be published. Required fields are marked *