សន្តិសុខ

យកម៉ូទ័រស្វានដែកជាប់នឹងដីសើមទឹកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់

កំពង់ឆ្នាំង៖បុរសចំណាស់ម្នាក់យកម៉ូទ័រស្វានដែកជាប់នឹងដីសើមទឹកក៏ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់នៅភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងវេលាថ្ងៃត្រង់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។

អ្នកភូមិបានឱ្យដឹងថា៖បុរសរងគ្រោះឈ្មោះទេពហេងអាយុ៧៣ឆ្នាំសុំដីគេស្នាក់អាស្រ័យជាមួយប្រពន្ធក្នុងភូមិកោះក្របីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងជាគ្រួសារក្រីក្រ។មុនកើតហេតុបុរសរងគ្រោះបានយកម៉ូទ័រស្វានទៅស្វានដែក ជាប់នឹងដីដែលមានស្ថានភាពសើមទឺកហើយបានឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆក់ស្លាប់តែម្ដង។

ពាក់ព័ន្ធករណីមន្ត្រីជំនាញនិងអាជ្ញាធសុំណូមពរដល់ពលរដ្ឋដែលប្រកបអាជីវកម្មផ្សារដែកសូម មានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសខ្សែភ្លើងដែលមានតតំណជាច្រើន ត្រូវពិនិត្យឱ្យបានត្រឺមត្រូវមុននឹងដំណើរការចៀសវៀងកើតមានគ្រោះថ្នាក់កើតឡើងដោយការធ្វេសប្រហែស៕ដោយ៖យាយទេព

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *