ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

រដ្ឋបាលខេត្តព្រះវិហារប្រកាសពីការរកឃើញជំងឺកូវីដ១៩ចំនួន២ករណីទៀត

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញជំងឺកូវីដ១៩ចំនួន២ករណីទៀតនៅស្រុករវៀង។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ អ្នកយកព័ត៏មាន ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា៖ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង២នាក់នេះ មានម្នាក់ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន២៦ករណី។ ក្នុងនោះបានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលមានចំនួន២១ករណីផងដែរ៕ដោយ៖ញ៉ែមសុផល

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ

rsc

Leave a Reply

Your email address will not be published. Required fields are marked *