សន្តិសុខ

រថយន្តក្រឡុកស៊ីម៉ងត៍បើកបុកនិងកិនម៉ូតូបង្កឱ្យស្រ្តីម្នាក់បាក់ជើងម្ខាង

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍បើកបុកនិងកិនម៉ូតូបង្កឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ដោយបាក់ជើងម្ខាងនៅម្តុំច្រមុះជ្រូកក្បាលថ្នល់ផ្លូវព្រះមុនីវង្សកែងផ្លូវ២៧១ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រីរងគ្រោះអាយុប្រហែល៤០ឆ្នាំបានបាក់ជើងឆ្វេងរបួសធ្ងន់ធ្ងរដែលរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកពីក្រោយនិងកិនពីលើម៉ូតូជនរងគ្រោះ។ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម  ស៊េរី២០១៤ ពណ៌ខ្មៅ  ពាក់ផ្លាកលេខភ្នំពេញ 1CB-5862 ។

ឯរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីបម៉ុងពាក់ផ្លាកលេខភ្នំពេញ  5A-3181 អ្នកបើកបរ ឈ្មោះ យ៉ែម សារឿនអាយុ៣៨ឆ្នាំ ស្នាក់នៅបុរីពិភពថ្មីគួរស្រូវ ខណ្ឌដង្កោ។សមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្តបង្ក បញ្ជូនទៅកាន់នគរបាលខណ្ឌ ចំការមន  ដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *