សន្តិសុខ

ចោរឆក់កាបូបលុយជាង៣០០ដុល្លារតែបន្សល់ទុកម៉ូតូតម្លែជាង១ពាន់ដុល្លារ

ភ្នំពេញ៖ក្រុមចោរបានឆក់យកកាបូបមានលុយប្រមាណ៣០០ដុល្លារពីស្ត្រីម្នាក់តែក្រុមចោរបានបន្សល់ទុកនៅម៉ូតូមួយគ្រឿងម៉ាកហុងដាBEATព័ណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ1BC-8817តម្លែជាង១ពាន់ដុល្លារនៅកន្លែងកើតហេតុ។ករណីនេះកើតនៅផ្លូវឌួងងៀបភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ ២០២១។

សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា៖សម្ភារក្នុងកាបូបមានតម្លៃសរុបជាង៣០០ដុល្លារ តែក្រុមជនសង្ស័យជាចោរបានបន្សល់ទុក នៅម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។ស្រ្តីរងគ្រោះ អាយុជាង៤០ឆ្នាំពេលបញ្ជាក់ឱ្យដឹងថា៖ មុនពេលកើតហេតុគាត់បានជិះម៉ូតូចេញពីផ្ទះបម្រុងនឹងទៅទិញម្ហូប លុះដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូចេញមកធ្វើសកម្មឆក់ យកកាបូបលុយពីរូបគាត់។ ភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោឱ្យគេជួយទើបចោរភ័យស្លន់ស្លោ រត់ចោលម៉ូតូនៅកន្លែងកើតហេតុតែម្តង៕ដោយ៖ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *