សន្តិសុខ

ចោរឃើញម៉ូតូមន្ត្រីខណ្ឌម្នាក់ភ្លេចដកសោឡើងជិះចេញត្រូវម្ចាស់ដេញចាប់បាន

ភ្នំពេញ៖ជនសង្ស័យឃើញម៉ូតូឈប់ទុកមុខផ្ទះភ្លេចដកសោជាឱកាសល្អជននេះក៏លួចឡើងជិះយកចេញទៅតែត្រូវម្ចាស់តាមទាន់ចាប់ឱ្យសមត្ថកិច្ច។ករណីនេះនៅក្នុងភូមិប៉ប្រកខាងត្បូងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោងជាង១១ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១។

ជនរងគ្រោះមានឈ្មោះ គឹម រស្មី ភេទប្រុស អាយុ៤០ឆ្នាំជាមន្ត្រីក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ។ចំណែកឯម៉ូតូចោរ លួចម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខភ្នំពេញ1CG-4748។រីឯជនសង្ស័យឈ្មោះ នៅ ប៉ុន អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដីហុយ ខណ្ឌសែនសុខ។សមត្ថកិច្ចមូលដ្ឋានបានយកទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបទី១ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕ដោយ៖មនោរា

rsc

Leave a Reply

Your email address will not be published. Required fields are marked *