ព័ត៌មានសង្គម សន្តិសុខ

កងទ័ពព្រំដែនឃាត់ខ្លួនពលករខ្មែរ៤៥នាក់បម្រុងឆ្លងដែនចូលប្រទេសថៃ

បន្ទាយមានជ័យ៖កម្លាំងកងពលតូចថ្មើរជើងលេខ៥១ការពារព្រំដែនបានឃាត់ខ្លួនពលករខ្មែរចំនួន៤៥នាក់(ស្រី២៣នាក់)ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃនៅត្រង់ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។

លោកវរសេនីយ៍ទោប៉ែនសុគន្ធមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤បានឱ្យដឹងថា៖ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១កម្លាំងបានល្បាត២៤ម៉ោងលើ២៤ម៉ោងសហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់។ក្នុងនោះកម្លាំងចម្រុះល្បាត ក៏បានជួបក្ករុមពលករបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនតែម្តង។

លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ឡើយ។ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ៣ការពារ៣កុំ ឱ្យបានទាំងអស់គ្នា។

បច្ចុប្បន្នពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *