សន្តិសុខ

ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងភាគីម្ខាងទៀតរងរបួសធ្ងន់។ហេតុការណ៍នេះនៅក្បែរផ្សារសូរិយ៉ាម៉លតាមផ្លូវ១៥៤កែងនឹងផ្លូវ៥៣ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញកាលពីយប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះមានឈ្មោះហេងទ្រីភេទប្រុសអាយុប្រហែលជាង៣០មុខរបរជាងជួសជុលទូរស័ព្ទ។ប្រភពដដែលបានបន្តថា៖ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម០១២ ពាក់ផ្លាកលេខភ្នំពេញ1AP-3805តាមផ្លូវ១៥៤។

 

មកដល់កន្លែងកើតហេតុបានបត់ឆ្វេងឆ្លងទៅផ្លូវ ៥៣ ដោយខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម០២០ពាក់ផ្លាកលេខភ្នំពេញ1IK-9432ជិះបញ្ច្រាស់គ្នាជ្រុលទៅបុកម៉ូតូ០១៤បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ។ចំណែកអ្នកជិះម៉ូតូម្ខាងទៀតបានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕ដោយ៖មនោរា

rsc

Leave a Reply

Your email address will not be published. Required fields are marked *