សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការករណីគ្រឿងញៀនជិត២០០ក្រាម

បាត់ដំបង៖កម្លាំងនគរបាលស្រុកសំពៅលូនបានចាប់ជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជិត២០០ក្រាមនៅភូមិអូរស្ងាត់ឃុំសន្តិភាពស្រុកសំពៅលូនកាលពីរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១និងបានត្រៀមបញ្ជូនជន៣នាក់នេះទៅតុលាការ។

លោកវរសេនីយ៍ទោទឹមវិឆ័យអធិការនគរបាលស្រុកសំពៅលូនបានឱ្យដឹងថា៖កម្លាំងរបស់លោកបានចុះបង្រ្កាបករណីគ្រឿងញៀនចាប់ជនសង្ស័យ៣នាក់ឈ្មោះស៊ុយពិសិទ្ឋហៅ(តាក់) ភេទប្រុសអាយុ២២ឆ្នាំ,ឈ្មោះ ជួនណារីន ភេទប្រុស អាយុ២២ឆ្នាំនិងឈ្មោះសែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ៣នាក់នេះ រស់នៅភូមិអូរដាឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងមាន៖ម្សៅក្រាមពណ៌ស ចំនួន១ថង់ទម្ងន់១០០,៣២ក្រាម,ថ្នាំគ្រាប់ជាគ្រឿងញៀនចំនួន២៨ គ្រាប់ទម្ងន់២,៨៩ក្រាម-ទូរស័ព្ទដៃ២គ្រឿង,ម៉ូតូ២គ្រឿង។,ម្សៅក្រាមពណ៌ស៧ថង់ (១ថង់ធំ, ៦ថង់តូច,ទូរស័ព្ទ២គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀន១,កាំភ្លើងកែច្នៃបាញ់គ្រាប់កង់១ដើម។សមត្ថកិច្ច បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *