Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ របស់ គ​.​ប​.​ដ​

ភ្នំពេញ៖រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៩ខែមិថុនាឆ្នាំ​២០២១បានចេញ អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់ គណៈកម្មាធិការ បច្ចេកទេស អន្តរក្រសួង រៀបចំ​គោលនយោបាយគ្រប់គ្រងនិង​ប្រើប្រាស់​ដីធ្លីដើម្បី​អភិវឌ្ឍន៍ខេត្ត​ព្រះសីហនុទៅជា​តំបន់​សេដ្ឋកិច្ច ពិសេស​គំរូ​ពហុ​បំណង​។​

នៅក្នុង​អនុក្រឹត្យ​លេខ ៨២​អនក្រ​.​បក ដែល​ចុះហត្ថលេខា​ដោយ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជាបានសម្រេច នៅត្រង់​មាត្រា​១​ថា អនុក្រឹត្យ​នេះ កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់ គណៈកម្មាធិការ​បច្ចេក​ទេស អន្តរក្រសួង រៀបចំ​គោលនយោបាយ គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង សរសេរ​ជា​អក្សរ​កាត់​ថា គ​.​ប​.​ដ​។​

គណៈកម្មាធិការបច្ចេកទេស​អន្តរក្រសួងរៀបចំ​គោលនយោបាយគ្រប់គ្រងនិង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍន៍ ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ ពហុ​បំណង (​គ​.​ប​.​ដ​) នេះ មាន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន។

​រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​អនុប្រធាន ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួង​ធនធាន ទឹក និង​ឧតុនិយម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជា​សមាជិក និង​សមាជិក ១៤ រូប​ទៀត ជា​អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋលេខាធិការ ទេសាភិបាល​នៃ​ធនាគារជាតិ នៃ​កម្ពុជា តំណាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និង​អភិបាល ខេត្ត​ព្រះសីហនុ​៕ដោយៈ ប.ខុន

rsc

Leave a Reply

Your email address will not be published. Required fields are marked *