ព័ត៌មានសង្គម សេដ្ឋកិច្ច

មន្ត្រីរដ្ឋបាលខេត្តព្រះវិហារចុះពិនិត្យសកម្មភាពកែលម្អផ្លូវ

ព្រះវិហារ៖អភិបាលរងខេត្តព្រះវិហារលោក គោស៊ុ ប៊ុនសឿត តំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក សំ លាងទ្រី ប្រធាន មន្ទីរ សាធារណការ  និងដឹកជញ្ជូន ខេត្ត លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក និង មន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។

នៅចុងសប្តាហ៍នេះបានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពពីសកម្មភាពកៀរសម្រួល ផ្លូវពីរង្វង់មូល ឃុំរណសិរ្ស ទៅកាន់ប្រាសាទត្បែងគង ដោយឆ្លងកាត់ភូមិរលំឡែង និងភូមិអង្រ្គង ស្រុក សង្គមថ្មី។សកម្មភាពកៀរសម្រួលផ្លូវពីរង្វង់មូល ឃុំរណសិរ្ស ទៅកាន់ប្រាសាទត្បែងគង ឆ្លងកាត់ភូមិរលំឡែង និងភូមិអង្រ្គង ស្រុកសង្គមថ្មីនេះដើម្បីសម្រួលចរាចររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងរដូវវស្សានេះ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *