សន្តិសុខ

ការដ្ឋាន​មួយ​ដាច់​ដង​ស្ទូច​សង្កត់​លើ​រថយន្ត​មន្ត្រី​ស្ថានទូត​អាមេរិក​ម្នាក់​រងរបួស​

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​របួស​ខណៈ​កំពុងបើក​រថយន្ត​ឆ្លងកាត់​ផ្លូវ​ត្រូវដង​ស្ទូច​ដាច់​ធ្លាក់​សង្កត់​ចំ​ពីលើ​។​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ចំនុច​Apaertment​មួយកន្លែង​ដែល​កំពុងតែ​សាងសង់​នៅ​ផ្លូវ​លេខ​ថ្មី​ភូមិ​១៤​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ស្ត្រី​រងគ្រោះ​ដែល​គេ​ដឹងថា​ជា​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌​ស​ពាក់​ស្លាក​លេខ CD25_130​បើកបរ​ពី​កើតមក​លិច​។​ស្របពេលនោះ​ដង​ស្ទូច​ដែល​កំពុងតែ​សាងសង់​បាន​ដាច់​រលំ​សង្កត់​ចំ​លើ​រថយន្ត​ខ​ង​លើ​បណ្តាលឱ្យ​ស្ត្រី​អ្នកបើកបរ​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ចំការមន​សហការ​ណ៍​ជាមួយ​កម្លាំង​ជំនាញ​ចរាចរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះមក​ស្រាវជ្រាវ​បច្ចេកទេស​ជុំវិញ​ការដ្ឋាន​កើតហេតុ​ខាងលើ​ចាត់ការ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *