សន្តិសុខ

ចាប់ប្តីដែលវាយប្រពន្ធនិងយកកាំបិតគំរាមអារ.កសម្លាប់ក្នុងរឿងប្រចណ្ឌ

កម្លាំងអាវុធហត្ថខេត្តបានចាប់ប្តីម្នាក់ដែលបានយកដំបងឫស្សីវាយប្រពន្ធឱ្យរបួសជាច្រើនកន្លែងនិងយកកាំបិតប៉័ងតោគំរាមអារ.កសម្លាប់ចោលនៅភូមិទ្រាជើងឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១។

លោក ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តបានឱ្យដឹងថា៖តាមបទបញ្ជាពីលោកសាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា។កម្លាំងបានចុះចាប់ជនសង្ស័យឈ្មោះលី ម៉ារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។ជននេះបានយកដំបងឫស្សីវាយប្រពន្ធជាច្រើនកន្លែងនិងយកកាំបិតប៉័ងតោគំរាមអារ.កសម្លាប់ចោលមូលហេតុមកពីប្រចណ្ឌ។

វត្ថុតាងចាប់យករួមមាន៖ដំបងឫស្សីប្រវែង៥០ស.ម,កាំបិតប៉័ងតោ១,បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងនឹងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖យាយទេព

rsc

Leave a Reply

Your email address will not be published. Required fields are marked *